មាតិកា
ដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធអំពីបច្ចេកទេសកសិកម្ម
ចេញ​ផ្សាយ ១៤ មិថុនា ២០២៤
36
ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំខណ្ឌ និងការិយាល័យជំនាញ ធ្វើដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធអំពីបច្ចេកទេសកសិកម្ម នៅខេត្តសៀមរាបរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានការចូលរួមពីជំនាញកសិកម្ម និងសហគមន៍កសិកម្មខេត្តសៀមរាប។
ចំនួនអ្នកចូលទស្សនា
Flag Counter