ចេញផ្សាយ ១៤ មិថុនា ២០២៤
32
ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយមន្រ្តីរដ្ឋបាលជលផល និងលោកស្រី ម៉ម សាមុត អភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ បានចុះផ្សព្វផ្សាយស្តីពី ការជំរុញការចុះបញ្ជីនាវានេសាទ ដើម្បីគ្រប់គ្រងនាវានេសាទ និងផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ ក្នុងឃុំទាំងបីនៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។