ចេញផ្សាយ ១២ មិថុនា ២០២៤
30
ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួម÷
១/កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមចូលរួមធ្វើសន្និសីទសារព័ត៌មានស្តីពី"ការអភិវឌ្ឍ និងការគ្រប់គ្រងសន្តិសុខ" ខេត្តព្រះសីហនុ។
២/កិច្ចប្រជុំពិភាក្សា ដើម្បីចូលរួមធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆ្នាំ២០២៤ ឆ្នាំបន្តបន្ទាប់របស់ខេត្តព្រះសីហនុ។
ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត និងលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។