ចេញផ្សាយ ១១ មិថុនា ២០២៤
72
ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
លោក កឹម អាន នាយករងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួមប្រជុំបង្ហាញពីសកម្មភាពការងារ និងកិច្ចប្រជុំ លក្ខខណ្ឌនៃការផ្តល់ ឥណទានខ្នាតតូច ដល់សហគមន៍នេសាទ ក្រោមអធិបតីភាពលោក លី វណ្ណដា អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង នៅសាលប្រជុំសាលាក្រុងកោះរ៉ុង ដោយមានចូលរួមពីភូមិដើមថ្កូវ និងព្រែកស្វាយ សង្កាត់កោះរ៉ុងសន្លឹម និង ភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងអង្គការ រុក្ខជាតិ និងសត្វព្រៃ ការិយាល័យឧទ្យានជាតិសមុទ្រកោះរ៉ុង ។