មាតិកា
ចុះផ្សព្វផ្សាយដល់អាជីវករប្រមូលទិញផលផលិតផលជលផល ប្រភេទក្ដាមសេះ និងក្ដាមខ្លាឲ្យយល់ដឹងពីសារៈសំខាន់នៃក្ដាមពងក្រៅ
ចេញ​ផ្សាយ ០៧ មិថុនា ២០២៤
35
ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានសហការជាមួយសហគមន៍នេសាទដើមថ្កូវ ចុះផ្សព្វផ្សាយដល់អាជីវករប្រមូលទិញផលផលិតផលជលផល ប្រភេទក្ដាមសេះ និងក្ដាមខ្លាឲ្យយល់ដឹងពីសារៈសំខាន់នៃក្ដាមពងក្រៅ ដោយបញ្ឈប់សកម្មភាព ទទួលទិញក្តាមមានពង ករណីមានថែរក្សាប្រលែងក្ដាមចូលសមុទ្រ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter