ចេញផ្សាយ ០៧ មិថុនា ២០២៤
54
ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមប្រជុំស្តីពី ការសិក្សាពីប្រភេទសត្វកំពង់រងគ្រោះថ្នាក់ និងដែនជម្រកសំខាន់ៗក្នុងតំបន់គ្រប់គ្រងធនធានជលផលសមុទ្រព្រែកកំពង់ស្មាច់ ដើម្បីកំណត់ពីតំបន់សក្តានុពល ដើម្បីការពារ និងអភិរក្ស រៀបចំដោយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ ( WEA ) ដោយមានការចូលរួមពីសហគមន៍នេសាទចំនួន ៨ ក្នុងស្រុកព្រៃនប់ នៅស្នាក់ការគ្រប់គ្រងធនធានជលផលសមុទ្រព្រែកកំពង់ស្មាច់ ភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។