ចេញផ្សាយ ០៧ មិថុនា ២០២៤
32
ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យដំណាំបន្លែផ្ទះសំណាញ់ទំហំ ១២ម×៣២ម របស់កសិករ ពៅ ស៊ីណាត រស់នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងដាំដំណាំស្ពៃក្រញ៉ាញ់លើផ្ទៃដីទំហំ ៣៨៤ការ៉េ លក់តាមបណ្តាផ្សារក្រុងព្រះសីហនុ បឹងតាព្រហ្ម និងផ្សារអូរចំណារ។ នៅជុំវិញផ្ទះសំណាញ់គាត់ដាំដំណាំអំពៅបន្ថែមលើផ្ទៃដីទំហំ ៧០អា លក់តម្លៃ ៧០០០៛/ដាច់។