មាតិកា
បន្តចុះអន្តរាគមន៍កំចាត់ពពួកដង្កូវមូរស្លឹកលើដំណាំស្រូវដែលកំពុងរងការស៊ីបំផ្លាញ នៅឃុំជើងគោ និងឃុំសាមគ្គី។
ចេញ​ផ្សាយ ០៧ មិថុនា ២០២៤
36
ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរឃុំជើងគោ និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្តចុះអន្តរាគមន៍កំចាត់ពពួកដង្កូវមូរស្លឹកលើដំណាំស្រូវដែលកំពុងរងការស៊ីបំផ្លាញ នៅឃុំជើងគោ និងឃុំសាមគ្គី របស់កសិករចំនួន ៦៧គ្រួសារ ស្មើនឹង ១១៥ហិកតា ក្នុងនោះ÷ ១/ឃុំជើងគោ ចំនួន ៤៧គ្រួសារ ស្មើនឹង ៦០ហិកតា។ ២/ឃុំសាមគ្គី ចំនួន ២០គ្រួសារ ស្មើនឹង ៥៥ហិកតា។ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងកសិករម្ចាស់ស្រែផងដែរ។ ដើម្បីក្រុមការងារជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា សូមទំនាក់ទំនងមកលេខ: + 016777312 + 015485486 + 087828658 + 012234226
ចំនួនអ្នកចូលទស្សនា
Flag Counter