មាតិកា
ការចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ០៦ មិថុនា ២០២៤
30
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៣៩ហិកតា បូកយោងបានចំនួន ១១៣៦៧ហិកតា ស្មើនឹង ៨៥,៤៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៣០ហិកតា បូកយោងបានចំនួន ១០២៨១ហិកតា ស្មើនឹង ៧៧,៣០ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ១១២ហិកតា បូកយោងបានចំនួន ៩៧៦៩ហិកតា ស្មើនឹង ៨៤,៦៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៦ហិកតា បូកយោងបានចំនួន ៩៣១៣ហិកតា ស្មើនឹង ៨០,៧០ភាគរយ នៃផែនការសរុប ១១៥៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ២៧ហិកតា បូកយោងបានចំនួន ១៥៩៨ហិកតា ស្មើនឹង ៩០,៨០ភាគរយ និងព្រោះ អនុវត្តបានចំនួន ៧៤ហិកតា បូកយោងបានចំនួន ៩៦៨ហិកតា ស្មើនឹង ៥៥,០០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter