មាតិកា
ចុះអន្តរាគមន៍កំចាត់ពពួកដង្កូវមូរស្លឹកលើដំណាំស្រូវដែលកំពុងរងការស៊ី
ចេញ​ផ្សាយ ០៦ មិថុនា ២០២៤
54
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរឃុំជើងគោ ឃុំសំរុង ឃុំវាលរេញ ឃុំអណ្ដូងថ្ម និងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះអន្តរាគមន៍កំចាត់ពពួកដង្កូវមូរស្លឹកលើដំណាំស្រូវដែលកំពុងរងការស៊ីបំផ្លាញ់ នៅឃុំជើងគោ ឃុំសំរុង និងឃុំទឹកថ្លា របស់កសិករចំនួន ១៩៧គ្រួសារ ស្មើនឹង ១៨៣ហិកតា ក្នុងនោះ÷ ១/ឃុំជើងគោ ចំនួន ៣៥គ្រួសារ ស្មើនឹង ៤០ហិកតា។ ២/ឃុំសំរុង ចំនួន ៣៥គ្រួសារ ស្មើនឹង ៤៦ហិកតា។ ៣/វាលរេញចំនួន ៦៧គ្រួសារ ស្មើនឹង ៦២ហិកតា។ ៤/ឃុំអណ្ដូងថ្មចំនួន ៤៥គ្រួសារ ស្មើនឹង ២៥ហិកតា។ ៥/ឃុំទឹកថ្លាចំនួន ១០គ្រួសារ ស្មើនឹង ១០ហិកតា។ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងកសិករម្ចាស់ស្រែផងដែរ។ ដើម្បីក្រុមការងារជំនាញចុះអន្តរាគមន៍ទាន់ពេលវេលា សូមទំនាក់ទំនងមកលេខ: + 016777312 + 015485486 + 087828658 + 012234226
ចំនួនអ្នកចូលទស្សនា
Flag Counter