មាតិកា
ការចុះផ្សព្វផ្សាយអំពីសារៈសំខាន់នៃក្តាមសេះពងក្រៅ ដល់ក្រុមអាជីវករប្រមូលទិញផលនេសាទក្តាមសេះ និងបងប្អូនប្រជានេសាទ មងក្តាម នៅភូមិ៣ ឃុំអូរត្រេះ
ចេញ​ផ្សាយ ០៥ មិថុនា ២០២៤
27
ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្រ្តីជំនាញ ចុះផ្សព្វផ្សាយអំពីសារៈសំខាន់នៃក្តាមសេះពងក្រៅ ដល់ក្រុមអាជីវករប្រមូលទិញផលនេសាទក្តាមសេះ និងបងប្អូនប្រជានេសាទ មងក្តាម នៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹង ខេត្តព្រះសីហនុ ដើម្បីឲ្យពួកគាត់ចូលរួមលែងក្តាមសេះពងក្រៅ ចូលក្នុងសមុទ្រវិញ ពេលនេសាទបាន ចំពោះអ្នកប្រមូលទិញវិញសុំបញ្ឈប់ការទិញក្តាមសេះពងក្រៅ ហើយជួយផ្សព្វផ្សាយបន្តដល់ប្រជានេសាទ និងអ្នកប្រមូលទិញក្តាមដូចគ្នាផង។ ជាលទ្ធផល ពួកគាត់មានការសហការ ចូលរួម និងសាទរជាមួយមន្រ្តីជំនាញ។
ចំនួនអ្នកចូលទស្សនា
Flag Counter