ចេញផ្សាយ ០៥ មិថុនា ២០២៤
53
ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរឃុំជើងគោ ចុះអន្តរាគមន៍ដំណាំស្រូវដែលកំពុងរងការស៊ីបំផ្លាញ់ដោយពពួកដង្កូវមូរស្លឹក របស់កសិករចំនួន ១៥គ្រួសារ ស្មើនឹង ៣០ហិកតា នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងកសិករម្ចាស់ស្រែផងដែរ។