ចេញផ្សាយ ០៣ មិថុនា ២០២៤
35
ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤
ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានសហការជាមួយប្រធានគ្រប់គ្រងផ្សារលើ បានចុះប្រមូលស្ថិតិការលក់បន្លែ និងស្រង់តម្លៃទីផ្សារកសិផលនៅផ្សារលើ។ ជាលទ្ធផល នៅផ្សារលើ មានតូបលក់បន្លែសរុប ១៤២តូប ជាមធ្យមលក់បន្លែបាន៥៨,៧២០គីឡូក្រាម/ថ្ងៃ ក្នុងនោះ÷
១.តូបលក់បន្លែធំ ១៥តូប ជាមធ្យមលក់បាន២០៥០គីឡូក្រាម/តូប/ថ្ងៃ។
២.តូបលក់បន្លែមធ្យម ៥៥តូប ជាមធ្យមលក់បាន ៤៣០គីឡូក្រាម/តូប/ថ្ងៃ។
៣.តូបលក់បន្លែតូច ៧២តូប ជាមធ្យមលក់បាន ៦០គីឡូក្រាម/តូប/ថ្ងៃ។