ចេញផ្សាយ ០៣ មិថុនា ២០២៤
40
ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំជំនាញ សហការជាមួយរដ្ឋបាលឃុំសាមគ្គី ក្នុងការជំរុញចលនា ''គូស្វាមីភរិយា១គូ ដើមឈើ១គូ" សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ដោយស្ម័គ្រចិត្តចូលរួមដាំដើមគគីនៅតាមលំនៅដ្ឋានរបស់ខ្លួន និងតាមផ្លូវសាធារណៈ ក្រោមការគាំទ្របច្ចេកទេស និងកូនឈើពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។