ចេញផ្សាយ ៣១ ឧសភា ២០២៤
36
ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
លោក ផាន់ សុខន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពី លទ្ធផលអង្កេត និងការរៀបចំឯកសារណែនាំបច្ចេកទេសយន្តូបនីយកម្មសម្រាប់ដំណាំស្រូវ ក្រោមអធិបតីភាពលោក សេង ទុយ ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នៅនាយកដ្ឋានវិស្វកម្មកសិកម្មរាជធានីភ្នំពេញ ដោយមានការចូលរួមពីនាយកដ្ឋានចំណុះឲ្យអគ្គនាយកដ្ឋានកសិកម្មចំនួន ៦នាយកដ្ឋាន និងការិយាល័យគ្រឿងយន្តកសិកម្ម រាជធានី ខេត្តចំនួន២៥រាជធានី ខេត្ត សរុបចំនួន ៥៦នាក់ ក្នុងនោះស្រីចំនួន ០៨នាក់។