ចេញផ្សាយ ៣១ ឧសភា ២០២៤
33
ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
លោក លឹម វណ្ណដា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក សុខ សំណាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការគ្រប់គ្រង់ស្ថិតិផលិតកម្មសត្វ និងអត្តសញ្ញាណកម្មសត្វ ក្រោមអធិបតីភាពលោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៅតែខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង ២៥រាជធានីខេត្ត សរុប ៦៤នាក់ ស្រី ១០នាក់។