ចេញផ្សាយ ៣០ ឧសភា ២០២៤
34
ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
លោកស្រី យ៉ុន លីដា ប្រធានការិយាល័យផែនការ គណនេយ្យ បានដឹកនាំអនុប្រធានការិយាល័យ ចូលរួមសិក្ខាសាលាស្ដីពីពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីតំណាងអង្គភាព/មន្ទីរទាំងអស់ក្រោមឱវាទក្រសួង នៅសណ្ឋាគារ EMPRESS ANGKOR ខេត្តសៀមរាប។