ចេញផ្សាយ ២៨ ឧសភា ២០២៤
35
ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
លោក ហ៊ូ វិចិត្រ ប្រធានការិយាល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំពិនិត្យលើសំណើ សុំកែលម្អសួនលើចិញ្ចើមផ្លូវសាធារណៈមានទំហំ ២៨៦៥០ម៉ែត្រការ៉ែ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។