ចេញផ្សាយ ២៨ ឧសភា ២០២៤
32
ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរឃុំបឹងតាព្រហ្ម ចុះជួបកសិករ ពៅ ស៊ីណាត រស់នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លេខទូរស័ព្ទ 016305198 បានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពលើផ្ទៃទំហំ ១២ម×៣២ម ដែលផលបន្លែរបស់គាត់លក់ដល់ទីផ្សាអូរចំណារ និងទីផ្សារក្នុងក្រុងព្រះសីហនុ។ ក្រៅពីនេះគាត់បានដាំដំណាំអំពៅជុំវិញរោងលើផ្ទៃដីទំហំប្រមាណជា ៧០អាផងដែរ។