ចេញផ្សាយ ២៧ ឧសភា ២០២៤
34
ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំលោកអនុប្រធានមន្ទីរ និងខណ្ឌរដ្ឋបាលជលផលកំពង់សោម ជួបប្រជុំចែកប័ណ្ណសរសើរជូនប្រជានេសាទ និងអាជីវករទិញក្តាម ដែលបានលែងក្តាមពងចូលសមុទ្រវិញ ដើម្បីរក្សាធនធានជលផលសមុទ្រឱ្យមានចិរភាព នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។
ក្នុងឱកាសនេះផងដែរលោកប្រធាន បានកោតសរសើរ និងសប្បាយរីករាយបំផុតនូវទឹកចិត្តចំពោះប្រជានេសាទ និងអាជីវករ ដែលយល់ដឹងពីការចូលរួមថែរក្សាធនធានជលផលសមុទ្ររបស់យើង និងសូមឱ្យប្រជានេសាទ និងអាជីវករទិញក្តាមដទៃទៀត ជួយចូលរួមលែងក្តាមពងចូលសមុទ្រវិញទាំងអស់គ្នា ដើម្បីថែរក្សាធនធានជលផលសមុទ្រយើងឱ្យប្រកបដោយចីរភាព។