មាតិកា
ការចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
49
ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៧៦ហិកតា បូកយោងបានចំនួន ៩៣៤១ហិកតា ស្មើនឹង ៧០,២៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៧០ហិកតា បូកយោងបានចំនួន ៧៣៥២ហិកតា ស្មើនឹង ៥៥,២៨ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ៩៩ហិកតា បូកយោងបានចំនួន ៨៥៤៤ហិកតា ស្មើនឹង ៧៤,០៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ១២២ហិកតា បូកយោងបានចំនួន ៧១១៨ហិកតា ស្មើនឹង ៦១,៦៨ភាគរយ នៃផែនការសរុប ១១៥៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ៧៧ហិកតា បូកយោងបានចំនួន ៧៩៧ហិកតា ស្មើនឹង ៤៥,២៨ភាគរយ និងព្រោះ អនុវត្តបានចំនួន ៤៨ហិកតា បូកយោងបានចំនួន ២៣៤ហិកតា ស្មើនឹង ១៣,៣០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter