មាតិកា
ការចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ២៣ ឧសភា ២០២៤
37
ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៧៣ហិកតា បូកយោងបានចំនួន ៨១៤៨ហិកតា ស្មើនឹង ៦១,២៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ១២៨ហិកតា បូកយោងបានចំនួន ៦៣១៩ហិកតា ស្មើនឹង ៤៧,៥១ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ៧៦ហិកតា បូកយោងបានចំនួន ៧៧៣៥ហិកតា ស្មើនឹង ៦៧,០៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ១០៥ហិកតា បូកយោងបានចំនួន ៦២១០ហិកតា ស្មើនឹង ៥៣,៨១ភាគរយ នៃផែនការសរុប ១១៥៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ៩៧ហិកតា បូកយោងបានចំនួន ៤១៣ហិកតា ស្មើនឹង ២៣,៤៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៣ហិកតា បូកយោងបានចំនួន ១០៩ហិកតា ស្មើនឹង ៦,១៩ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter