មាតិកា
ការរៀបចំបោះឆ្នោតសហគមន៍នេសាទភូមិព្រែកស្វាយឡើងវិញ
ចេញ​ផ្សាយ ២៣ ឧសភា ២០២៤
42
ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និង លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួម និងរៀបចំបោះឆ្នោតសហគមន៍នេសាទភូមិព្រែកស្វាយឡើងវិញ ក្រោមអធិបតីភាព លោក ជា ពិសិដ្ឋនរៈ អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង និងការចូលរួមដោយ នាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល អង្គការរុក្ខជាតិ និងសត្វព្រៃ ចៅសង្កាត់រង កោះរ៉ុង លោក មេភូមិ ព្រែកស្វាយ និងលោកមេភូមិ សុខសាន្ត សមាជិក គណៈកម្មការ នៃសហគមន៍នេសាទភូមិព្រែកស្វាយ។
ចំនួនអ្នកចូលទស្សនា
Flag Counter