មាតិកា
ពិធីផ្សព្វផ្សាយកម្មវិធីASPIRE-AT ច្បាប់សហគមន៍កសិកម្ម គោលគំនិតនិងអង្កេតទស្សនៈសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៤ ធ្នូ ២០២៣
48
ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីASPIRE-AT ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីទទួលបន្ទុក ក្រុមការងារកម្មវិធីASPIRE-AT ចុះរៀបចំពិធីផ្សព្វផ្សាយកម្មវិធីASPIRE-AT ច្បាប់សហគមន៍កសិកម្ម គោលគំនិតនិងអង្កេតទស្សនៈសហគមន៍កសិកម្ម ស្ថិតនៅវត្តព្រីងចន្ទបារមី ភូមិទួលទទឹង១ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ប៉េង សៅឌូ អភិបាលរងនៃគណ:អភិបាលស្រុកព្រៃនប់ ដោយមានការចូលរួមពីមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរ ភូមិ ឃុំ ប្រធានបណ្តុំអាជីវកម្មផលិតកម្មបន្លែនៃកម្មវិធីASPIRE ដំណាក់កាលទី១ និងកសិករដាំបន្លែ សរុប ១៥០នាក់ ស្តី្រ ៨០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter