មាតិកា
សិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិល ដើម្បីចូលរួមក្នុងអភិបាលកិច្ច និងសេដ្ឋកិច្ចសម្រាប់តំបន់ឆ្នេរ
ចេញ​ផ្សាយ ១៣ ធ្នូ ២០២៣
42
ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញជលផលលោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ចូលរួមសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិល ដើម្បីចូលរួមក្នុងអភិបាលកិច្ច និងសេដ្ឋកិច្ចសម្រាប់តំបន់ឆ្នេរ ក្រោមអធិបតីភាពលោក ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងប្រតិភូសហភាពអឺរ៉ុប នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតំបន់ឆ្នេរ ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ សហគមន៍នេសាទតំបន់ឆ្នេរ និងអង្គការសង្គមស៊ីវិល។
ចំនួនអ្នកចូលទស្សនា
Flag Counter