ចេញផ្សាយ ២៤ វិច្ឆិកា ២០២៣
47
ថ្ងៃសុក្រ ១២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ និងគ្រប់គ្រងកម្មវិធីស្មាត (SMART) ក្រោមអធិបតីភាពលោក ជួប សុខន អនុប្រធាននាយកដ្ឋានកិច្ចការដ្ឋបាល និងនីតិកម្ម ដោយមានការចូលរួម មន្រ្តីរដ្ឋបាលជលផល មន្រ្តីខណ្ឌ និងអធិការដ្ឋានរដ្ឋបាលជលផល ទទួលបន្ទុកការងារស្មាត សរុបចំនួន ២៦នាក់ ស្រី ០៣នាក់ មានទីតាំងស្ថិតនៅសណ្ឋាគារសង្ហមិត្តខេត្តកែប។