ចេញផ្សាយ ២៤ វិច្ឆិកា ២០២៣
70
ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT បានដឹកនាំក្រុមការងារ រៀបចំពិធីផ្សព្វផ្សាយកម្មវិធី Aspire-AT ស្ដីពី ការរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ស្រែរុងរឿង ក្រោមអធិបតីភាពលោក កែប សុខខេន អភិបាលរងនៃគណៈអភិបាលស្រុកកំពង់សីលា លោក ផុង គា មេឃុំកំពង់សីលា និងលោក សុខ សំអាង ជំទប់ទី១ឃុំអូរបាក់រទេះ នៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកសហគមន៍ចំនួន ១៥០នាក់។