ចេញផ្សាយ ២៤ វិច្ឆិកា ២០២៣
58
ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចូលរួមសិក្ខាសាលាស្តីពីកិច្ចបញ្ជិកាគណនេយ្យ និងវិធាន និងនីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីតំណាងអង្គភាព និងមន្ទីរកសិកម្មទាំងអស់ក្រោមឱវាទក្រសួង នៅសាលប្រជុំសែនពិដោរ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។