ចេញផ្សាយ ២៤ វិច្ឆិកា ២០២៣
58
ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក គង គឹម យ៉ាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកស្ទឹងហាវ។ ក្នុងវេទិកាដឹកនាំដោយ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ សមាសភាពចូលរួមមានសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងព្រះសីហនុ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកំលាំង និងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុសរុបប្រមាណ ២៨០នាក់។