ចេញផ្សាយ ២១ វិច្ឆិកា ២០២៣
55
ថ្ងៃអង្គារ ៩កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិស្រុកកំពង់សីលា ចុះអង្កេតស្ទង់ទិន្នផលស្រូវរដូវវស្សាឆ្នាំ២០២៣ នៅភូមិវាល និងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា បាន ៦គ្រួសារ ស្មើនឹង ១២សំណាក និងភូមិគិរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា បាន ៣គ្រួសារ ស្មើនឹង ៦សំណាក ដែលមានការចូលរួមពីអាជ្ញាធរភូមិឃុំ និងកសិករម្ចាស់ស្រែ។