ចេញផ្សាយ ២០ វិច្ឆិកា ២០២៣
47
ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានចុះស្រង់ទិន្នន័យការងារច្រូតកាត់ដំណាំស្រូវវស្សា ឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
+ការច្រូតកាត់ទូទាំងខេត្តអនុវត្តបានសរុប ២៤១ហិកតា បូកយោងបានចំនួន ៦៩៦ហិកតា ស្មើនឹង ៥,៧៣ភាគរយ នៃផ្ទៃដីអនុវត្ដបាន ១២ ១៥៦ហិកតា ក្នុងនោះ÷
-ស្រុកព្រៃនប់÷ អនុវត្តបាន ២៨ហិកតា បូកយោងបានចំនួន ១៣៩ហិកតា ស្មើនឹង ១,៣៤ភាគរយ នៃផ្ទៃដីអនុវត្តបាន ចំនួន ១០ ៣៩៦ហិកតា។
-ស្រុកកំពង់សីលា÷ អនុវត្តបាន ២១៣ហិកតា បូកយោងបានចំនួន ៥៥៧ហិកតា ស្មើនឹង ៣១,៦៥ភាគរយ នៃផ្ទៃដីអនុវត្តបាន ចំនួន ១ ៧៦០ហិកតា។