មាតិកា
ដំណើរទស្សនកិច្ចថ្ងៃទី៤
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២៣
54
ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងខេត្តព្រះសីហនុ និងសហការី រួមទាំងមន្ត្រីជំនាញ ធ្វើដំណើរទស្សនកិច្ចសិក្សា និងប្តូរបទពិសោធន៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទៅកាន់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តគៀងយ៉ាង នៃសារធារណរដ្ឋប្រជាមានិតវៀតណាម សម្រាប់ថ្ងៃទី៤ បានចុះសិក្សាកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកបានចំនួន ១ទីតាំងនៅ ក្រុមហ៊ុន ស៊ីភី ស្ថិតនៅស្រុក Giang Thành ខេត្ត Kiên Giang ដែលចិញ្ចឹមជ្រូកចំនួន ៥រោង មានជ្រូក ៥ ០០០ក្បាល លើផ្ទៃ ៩ហិកតា បញ្ជាក់ដែរថា កសិកដ្ឋានចិញ្ចឹមជ្រូកក្នុងខេត្តគៀងយ៉ាងទាំងមូលមានចំនួន ៤១កសិកដ្ឋាន មានជ្រូកចំនួន ១០ ០០០ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter