ចេញផ្សាយ ១៦ វិច្ឆិកា ២០២៣
67
ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក កឹម អាន នាយករងខណ្ឌរដ្ឋបាលជលផលកំពង់សោមដឹកនាំផ្នែករដ្ឋបាលជលផលទំនប់រលក បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពិភាក្សាស្តីពី និតីវិធីរៀបចំជ្រើសរើសគណៈកម្មការសហគមន៍នេសាទ និងនិតិវិធីរៀបចំការបោះឆ្នោតឡើងវិញ របស់សហគមន៍នេសាទទំនប់រលក សហគមន៍នេសាទអូរត្រេះ និងសហគមន៍នេសាទកំពេញ រដ្ឋបាលឃុំទំនប់រលក ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានផុតអាណត្តិរបស់ខ្លួន ដោយមានការចូលរួមពីគណ:កម្មការសហគមន៍នេសាទទាំង៣ អាជ្ញាធរក្រុមប្រឹក្សាឃុំទំនប់រលក ឃុំពេញ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ សរុបចំនួន ១៨នាក់។