មាតិកា
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលដើម្បីកំណត់ចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០២៣
49
ថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក ម៉ាង ផល្លាវុធ នាយសង្កាត់រដ្ឋបាលព្រៃឈើវាលរេញ បានចូលរួមប្រជុំគណៈកម្មការរដ្ឋបាលដើម្បីកំណត់ចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីរអាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកព្រៃនប់។
ចំនួនអ្នកចូលទស្សនា
Flag Counter