មាតិកា
ដំណើរទស្សនកិច្ចសិក្សា និងប្តូរបទពិសោធន៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទៅកាន់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តគៀងយ៉ាង នៃសារធារណរដ្ឋប្រជាមានិតវៀតណាម ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៥ វិច្ឆិកា ២០២៣
64
ថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងខេត្តព្រះសីហនុ និងសហការី រួមទាំងមន្ត្រីជំនាញ ធ្វើដំណើរទស្សនកិច្ចសិក្សា និងប្តូរបទពិសោធន៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទៅកាន់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ថ្ងៃទី២ ជាលទ្ធផល÷ -ទីតាំងទី១ បានចុះសិក្សាលើការដាំដំណាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ចំនួន ៣រោង ដែលមានទំហំ ២០×៥០ម ដែលអាចដាំបាន ២៦០ដើម របស់កសិករ រស់នៅព្រែក chắc băng ភូមិ Bình phong ឃុំ phong đông ស្រុក vĩnh thuận ខេត្តkiên giang។ -ទីតាំងទី២ បានចុះពិនិត្យមើលដំណាំចម្ការដូងក្រអូបរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ខេត្តគៀង មានផ្ទៃដីទំហំ ៣០ហិកតា ដើមដូងចំនួន ៤ ០០០ដើម ស្ថិតភូមិ xã An mình bắc ឃុំ huyện u mình thượng ខេត្ត tỉnh kiên Giang។
ចំនួនអ្នកចូលទស្សនា
Flag Counter