ចេញផ្សាយ ១៥ វិច្ឆិកា ២០២៣
60
ថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក អ៊ុក សំអ៊ន នាយសង្កាត់ដ្ឋបាលជលផលកំពង់ស្មាច់ ចូលរួមកិច្ចប្រជុំការងារពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមានពីរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ អង្គការ Landisa និងអង្គការ WEA។