ចេញផ្សាយ ១៥ វិច្ឆិកា ២០២៣
57
ថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា និងលោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមប្រជុំគណៈកម្មការរដ្ឋបាលដើម្បីកំណត់ចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗ ស្ថិតនៅភូមិសម្តេចតា និងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីរអាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកកំពង់សីលា។ អង្គប្រជុំបានសម្រេចរក្សាទុកដីផ្លូវសាធារណ:ក្នុងភូមិបឹងត្រាចចំនួន ៥៩ខ្សែ ដោយរក្សាទុកចំណីស្ទឹង១ខ្សែ ទ្រនាប់ដងអូរ ១១កន្លែង និងរង្វះទឹក ២កន្លែង និងបានសម្រេចរក្សាទុកដីផ្លូវភូមិសម្តេចតាចំនួន ៣៩ខ្សែ ព្រែកកំពង់សីលា ១ខ្សែ អូរ៣ខ្សែ និងរង្វះទឹក ២ខ្សែ។