ចេញផ្សាយ ១៥ វិច្ឆិកា ២០២៣
59
ថ្ងៃចន្ទ ១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងខេត្តព្រះសីហនុ និងសហការី រួមទាំងមន្ត្រីជំនាញ ធ្វើដំណើរទស្សនកិច្ចសិក្សា និងប្តូរបទពិសោធន៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ទៅកាន់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។