ចេញផ្សាយ ១០ វិច្ឆិកា ២០២៣
47
ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT បានដឹកនាំមន្រ្តី ចូលរួមសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីស្ថាបនជំនាញពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុវត្តកម្មវិធី Aspire-ATទាំង ១៧ខេត្ត។