មាតិកា
ពិធីសំណេះ​សំណាលជា​មួយ​កម្មករ និយោជិកជិត រោងចក្រសហគ្រាស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៧ វិច្ឆិកា ២០២៣
53
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកមន្ត្រី ចូលរួមពិធីសំណេះ​សំណាលជា​មួយ​កម្មករ និយោជិកជិត រោងចក្រសហគ្រាស ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ រដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និងលោក លោកស្រី នៃមន្ទីរអង្គភាពជំនាញ ព្រមទាំងកម្មករកម្មការនី ប្រមាណជាង ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលធ្វើឡើងនៅតំបន់សេដ្ឋកិច្ច​ពិសេស​ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter