ចេញផ្សាយ ០៧ វិច្ឆិកា ២០២៣
52
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យផែនការ គណនេយ្យ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ដែលរៀបចំឡើងដោយនាយកដ្ឋានផែនការ និងស្ថិតិ មានរយៈពេល២ថ្ងៃគឺថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ចែ សាវ៉ុន អគាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីបណ្តាអង្គភាព/មន្ទីរ ក្រោមឱវាទក្រសួង នៅសណ្ឋាគារ EMPRESS ANGKOR ខេត្តសៀមរាប។