មាតិកា
កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារជ្រើស និងបង្កើតសហគមន៍កសិកម្មសម្រាប់កម្មវិធី Aspire-AT
ចេញ​ផ្សាយ ០៧ វិច្ឆិកា ២០២៣
47
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី Aspire-AT បានដឹកនាំមន្រ្តី ចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារជ្រើស និងបង្កើតសហគមន៍កសិកម្មសម្រាប់កម្មវិធី Aspire-AT ក្រោមការដឹកនាំរបស់លោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី Aspire-AT និងជាអនុប្រធាននាយកដ្ឋានរដ្ឋបាលសហប្រតិបត្តិការអន្តជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម តាមប្រព័ន្ធវីដេអូ Zoom meeting ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុវត្តកម្មវិធី Aspire-AT ទាំង ១៧ខេត្ត និងទីប្រឹក្សាសម្របសម្រួលទាំង ១៧នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter