ចេញផ្សាយ ០៣ វិច្ឆិកា ២០២៣
45
ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងមន្ត្រីជំនាញ ចូលរួមពិធីដាំកូនត្នោត ក្នុងបរិវេណ ក្រុមហ៊ុន លោកឧកញ៉ា ម៉ុងឫទ្ធី ក្រោមការដឹកនាំខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងកម្មករកម្មការនីក្នុងក្រុមហ៊ុនជាច្រើននាក់ផងដែរ។