ចេញផ្សាយ ០៣ វិច្ឆិកា ២០២៣
45
ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា និងលោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចូលរួមកិច្ចប្រជុំ និងចុះត្រួតពិនិត្យជាក់ស្តែងករណីសំណើសុំកត់ត្រានូវទីតាំងដីចំនួន ២កន្លែង ចូលក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ជាមួយក្រុមការងារនាយកដ្ឋានទ្រព្យរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។