មាតិកា
ពិធីផ្សព្វផ្សាយកម្មវិធី Aspire-AT ស្តីពី គោលគំនិត និងអង្កេតទស្សនៈសហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២៣
51
ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT បានដឹកនាំមន្រ្តី រៀបចំពិធីផ្សព្វផ្សាយកម្មវិធី Aspire-AT ស្តីពី គោលគំនិត និងអង្កេតទស្សនៈសហគមន៍កសិកម្ម នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក សល់ឡេះ យូសុះ អភិបាលរងស្រុកព្រៃនប់ ដោយមានការចូលរួមពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំ ភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង និងសមាជិកសហគមន៍ជាច្រើននាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter