មាតិកា
ចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់ និងក្តាមថ្ម
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២៣
48
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈុន ថុលនាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចុះ -ពិនិត្យការចិញ្ចឹមត្រីឆ្ពង់ មួយកន្លែងរបស់វារីវប្បករ ស៊ន ផល្លី ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ វារីវប្បករមានបែសរុបចំនួន ៤៣បែ ដំណើរការ ២៧បែ ដាក់ចិញ្ចឹមត្រីឆ្ពង់សរុប ២១ ០០០ក្បាល ទំងន់ត្រីបច្ចុប្បន្ន ក្នុង ១ក្បាលត្រីទំងន់ចាប់ពី៣ ទៅ ៥ខាំ។ -ពិនិត្យការចញ្ចឹមក្តាមថ្ម ជាលក្ខណៈសាកល្បង ១កន្លែង របស់ឈ្មោះ ចាប គួយ ភេទប្រុស ទីតាំងចិញ្ចឹម ទំហំ ទទឹង ១៥ម បណ្តោយ ៣០ម ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កូនក្តាមថ្មដាក់ចិញ្ចឹមចំនួន ៤ ០០០ក្បាល បានមកពីការទិញពីបងប្អូនដែលរស់នៅជិតទីតាំងចិញ្ចឹមដែលពួកគាត់ ដើររកក្នុងព្រៃកោងកាង ចំពោះកូនក្តាមកំពុងដាក់ចិញ្ចឹម មាន ១០ក្បាលក្នុង ១គ.ក្រ ហើយទិញក្នុងតំលៃ២៣ ០០០ក្នុង១គ.ក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter