មាតិកា
វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយដល់កងកម្លាំងការពារកោះតាងស្តីអំពី ការអភិរក្សអណ្តើកសមុទ្រនៅប្រទេសកម្ពុជា និងការសិក្សាស្រាវជ្រាវវាយតម្លៃកាកសំណល់ប្លាស្ទិកនៅតាមតំបន់ឆ្នេរលើកោះតាង ព្រមទាំងសិក្សាស្រាវជ្រាវជីវ:ចម្រុះបាតសមុទ្រនៅប្រជុំកោះតាង
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២៣
46
ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានសហការជាមួយកងការពារកោះតាងលេខ៣ នៃបញ្ជាការដ្ឋានកងការពារកោះឆ្នេរ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយដល់កងកម្លាំងការពារកោះតាងស្តីអំពី ការអភិរក្សអណ្តើកសមុទ្រនៅប្រទេសកម្ពុជា និងការសិក្សាស្រាវជ្រាវវាយតម្លៃកាកសំណល់ប្លាស្ទិកនៅតាមតំបន់ឆ្នេរលើកោះតាង ព្រមទាំងសិក្សាស្រាវជ្រាវជីវ:ចម្រុះបាតសមុទ្រនៅប្រជុំកោះតាង ក្រោមអធិបតីភាព លោក វរ:នាវីឯក ពៅ ប៊ុនធឿន មេបញ្ជាការរងកងការពារកោះតាងលេខ៣ និងលោក Matt Glue ប្រធានគម្រោងអណ្តើកសមុទ្រ។ កម្មវិធីនេះមានការឧបត្ថម្ភគាំទ្រពីអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៤០នាក់ ស្រី ៤នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter