ចេញផ្សាយ ២៨ តុលា ២០២៣
61
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានសហការជាមួយកងការពារកោះពូលូវ៉ៃលេខ៥ នៃបញ្ជាការដ្ឋានកងការពារកោះឆ្នេរ ដោយបានការឧបត្ថម្ភគាំទ្រពីអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយដល់កងកម្លាំងការពារកោះពូលូវ៉ៃស្តីពី÷
១-ការអភិរក្សអណ្តើកសមុទ្រកម្ពុជា។
២-លទ្ធផលការសិក្សាស្រាវជ្រាវវាយតម្លៃកាកសំណល់ប្លាស្ទិកនៅតាមតំបន់ឆ្នេរ។
៣-ការបង្ហាញលទ្ធផលករណីសិក្សាស្រាវជ្រាវជីវ:ចម្រុះបាតសមុទ្រនៅប្រជុំកោះពូលូវ៉ៃ និងវិធីសាស្ត្រសិក្សាបន្តទៀត។ វគ្គបណ្តុះបណ្តាលស្ថិតក្រោមអធិបតីភាព លោក ឧត្តមនាវីត្រីយ៍ ម៉ម ម៉េត មេបញ្ជាការកងការពារកោះពូលូវ៉ៃលេខ៥ លោក Matt Glue ប្រធានគម្រោងអណ្តើក សមុទ្រ ដោយមានអ្នកចូលរួមសរុបចំនួន ៤៣នាក់ ស្រី ៦នាក់។ បន្ទាប់មកក្រុមការងារបានចុះប្រមូលសំរាមសំអាតឆ្នេរ និងធ្វើការបំពាក Camera trap ចំនួន៥ នៅតាមឆ្នេរមានសក្តានុពលដើម្បីតាមដានការឡើងពងរបស់អណ្តើកសមុទ្រ។