ចេញផ្សាយ ២៦ តុលា ២០២៣
44
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣
លោក ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោកស្រី យ៉ុន លីដា ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងលើការដាក់អោយប្រើប្រាស់មុខងារថ្មី "មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ" ក្នុង FMIS ដល់បណ្តាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ក្រោមឱវាទក្រសួងចំនួន ៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមប្រព័ន្ធវីដេអូ Zoom meeting ដោយមានការចូលរួមពីស្ថាបនជំនាញ និងមន្ទីរអង្គភាពពាក់ព័ន្ធ។