ចេញផ្សាយ ២៦ តុលា ២០២៣
41
ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានដឹកនាំក្រុមល្បាតសហគមន៍នេសាទ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង និងកំលាំង កងការពារកោះឆ្នេរលេខ១ ក្រុងកោះរ៉ុង ចេញល្បាតក្នុងដែនសមត្ថកិច្ច ដើម្បីការពារធនធានជលផល និងបន្តជំរុញការផ្សព្វផ្សាយ ដល់ប្រជានេសាទដែលកំពុងធ្វើការនេសាទ ក្នុងដែននេសាទសមុទ្រ ស្តីពីលិខិតបទដ្ឋានពាក់ព័ន្ធ និងការស្នើសុំចុះបញ្ជីដល់ទូកនេសាទ ព្រមទាំងការផ្តល់លិខិតអនុញ្ញាត្ត ក្នុងការធ្វើអាជីវកម្មនេសាទ ជាលក្ខណៈសិប្បកម្ម។
បន្ទាប់មកក្រុមការងារក៏បានផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការអភិរក្សក្តាមសេះពងក្រៅ ដល់ប្រជានេសាទទាំងនោះ ហើយបានទទួលក្តាមសេះពងក្រៅនឹងធ្វើការលែងចូលសមុទ្របានមួយចំនួនផងដែរ ។